ស្ថានភាពភូមិសាស្ត្រ

ស្ទឹងត្រែង ជាខេត្តស្ថិតនៅដាច់ស្រយាល​និងមានចំងាយប្រមាណ ៤៨១ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយស្ថិតនៅក្នុងចំណោមខេត្តនៃភូមិភាគឥសាន្ត។ ខេត្តស្ទឹងត្រែងមានព្រំប្រទល់ដូចខាងក្រោម៖

  • ខាងកើត ជាប់នឹងខេត្ត រតនៈគិរី
  • ខាងត្បូង ជាប់នឹងខេត្ត ក្រចេះ និងខេត្ត មណ្ឌលគិរី
  • ខាងលិច ជាប់ខេត្ត កំពង់ធំ និងខេត្ត ព្រះវិហារ
  • ខាងជើង ជាប់និងប្រទេសឡាវ

stgmap

 

ទីប្រជុំជនរបស់ខេត្ត គឺសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ ទីប្រជុំជនខេត្តទាំងនៅចំណុចប្រសព្វរវាងទន្លេមេគង្គ និងទន្លេសេកុង ហើយមានចំងាយប្រមាណ ៥៧ គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា​ ឡាវ។

ផ្លូវទឹកសំខាន់ៗមាន៖

  • ទន្លេមេគង្គ ស្ទឹងត្រែង ក្រចេះ មានប្រវែង ១២១ គីឡូម៉ែត្រ (ក្នុងខេត្ត)
  • ទន្លេសេកុង មានប្រវែង ១៤១ ​គីឡូម៉ែត្រ (ក្នុងខេត្ត)
  • ទន្លេសេសាន មានប្រវែង ១២១ គីឡូម៉ែត្រ (ក្នុងខេត្ត)
  • ទន្លេស្រែពក មានប្រវែង ៦៥ គីឡូម៉ែត្រ (ក្នុងខេត្ត)

ផ្លូវជាតិសំខាន់ៗមាន៖

  • ផ្លូវជាតិលេខ៧ (ក្រចេះ – ស្ទឹងត្រែង រហូតដល់ព្រំប្រទល់ប្រទេសឡាវ) មានប្រវែង ១៨៦.៦៤៨ គីឡូម៉ែត្រ
  • ផ្លូវជាតិលេខ៧៨ (ស្ទឹងត្រែង – រតនៈគិរី) មានប្រវែង ៦៦ គីឡូម៉ែត្រ
  • ផ្លូវជាតិលេខ៣០១ (ស្ទឹងត្រែង – ស្រុកសៀមប៉ាង) មានប្រវែង ១១០ គីឡូម៉ែត្រ
  • ផ្លូវជាតិលេខ២១៤ (ស្ទឹងត្រែង – ព្រះវិហារ) មានប្រវែង ៧៨ គីឡូម៉ែត្រ
  • ផ្លូវជាតិលេខ២១៩ (ស្ទឹងត្រែង – ព្រំប្រទល់ខេត្តកំពង់ធំ) មានប្រវែង ៦៤ គីឡូម៉ែត្រ