លោក ខាំ ភ័ទ្រជន្ម ត្រូវបានតែងតាំងជាអនុប្រធានទទួលបន្ទុកក្តាប់រួមសាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តស្ទឹងត្រែង មានរៀបចំពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូន លោក ខាំ ភ័ទ្រជន្ម ជាអនុប្រធានទទួលបន្ទុករួម សាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង ក្រោមគណៈអធិបតីភាព ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ហ៊ីវ គឹមហេង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

គួរបញ្ជាក់ផងដែរថា លោក ខាំ ភ័ទ្រជន្ម ដែលមានតួនាទីជាប្រធានការិយាល័យគយ និងរដ្ឋាករត្រពាំងគ្រៀលនៃសាខាគយនិងរដ្ឋាករខេត្តស្ទឹងត្រែង ត្រូវបានតែងតាំងជាអនុប្រធានទទួលបន្ទុកក្តាប់រួមសាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង ជំនួសលោក ជា សារ៉ាត់ ប្រធានសាខាគយ និងរដ្ឋាករខេត្តស្ទឹងត្រែង ដែលត្រូវដល់អាយុចូលនិវត្តន៍៕

13781733_368412753283038_3924844728869138008_n13718653_1625467051115212_6686802871106252698_n

13697136_1625467017781882_7984420895304564179_n

13754652_368412356616411_4580683602381337232_n

13769489_368412873283026_1064302930936251755_n

ដោយ៖ Ramin

Check Also

ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ចូលរួមប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង រួមជាមួយ ឯកឧត្តម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ឧត្តមសេនីយ៍ …