ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ចូលរួមប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ស្ទឹងត្រែង)៖ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង រួមជាមួយ ឯកឧត្តម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងឯកឧត្តម ឧត្តមសេនីយ៍ ឯក ម៉ក ជីតូ អគ្គស្នងការរងនគបាលជាតិ និងជាអគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងគ្រឿងញៀន បានចូលរួមជាគណៈអធិបតីក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងខេត្តស្ទឹងត្រែង ក្រោមប្រធានបទ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន។

STG3-12-07-2016

ថ្លែងនៅក្នុងទិវានេះ ឯកឧត្តម ម៉ុម សារឿន បានអំពាវនាវដល់យុវជន យុវនារីទាំងអស់ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ហើយអាណាព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់អប់រំកូនចៅរបស់ខ្លួនឲ្យជៀសផុតពីការប្រើប្រាស់គ្រឿងញៀននេះ ព្រោះវានឹងបំផ្លាញដល់សង្គមគ្រួសារ ព្រមទាំងសង្គមជាតិទាំងមូល។ ឯកឧត្តម អភិបាលខេត្ត ក៏បានចូលរួមក្នុងពិធីដុតបំផ្លាញចោលនូវគ្រឿងញៀន ដែលបានរឹបអូសពីអំពើជួញដូខុសច្បាប់ផងដែរ។

STG4-12-07-2016

ដោយ៖ Ramin

Check Also

ឯកឧត្តម ជាម ប៉េអា៖ ប្រព័ន្ធ​ព័ត៌មានវិទ្យាជួយ​ក្រុមប្រឹក្សា​សម្រេចចិត្ត​បាន​ត្រឹម​ត្រូវ

ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានជំរុញលើកទឹកចិត្តឲ្យមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ជួយរដ្ឋបាលមូលដ្ឋានក្នុងការគ្រប់គ្រង ចាត់ចែងប្រព័ន្ធទិន្នន័យ និងដកស្រង់ព័ត៌មានឲ្យក្រុមប្រឹក្សា