វិហារអ៊ីស្លាម និងសាលារៀនក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ

ស្ទឹងត្រែង ២០ កុម្ភៈ ២០១៦៖ វិហារអ៊ីស្លាមអាល់តឹកវ៉ាអូស្មានពិនអាហ្វហ្វាន និងសាលារៀនអ៊ីស្លាម នៅភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះក្រោមអធិបតីភាព ឯកឧត្តម អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកជំទាវ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ឈាង ឡាក់ អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។ គួរបញ្ជាក់ផងដែរថាវិហារអ៊ីស្លាមនេះមានទំហំ17mx29.5m និងសាលារៀនមួយខ្នងមាន5 បន្ទប់ជាអំណោយពីសប្បុរសជនមូស្លីមនៅសហរដ្ឋអាមេរិកក្រោមកិច្ចប្រឹងប្រែងរបស់លោក ហាជ្ជី ហ្គហ្សាលី សាលីម ប្រធានអង្គការ CIF-USA ដែលបានចំណាយថវិការជាងម្ភៃម៉ឺនដុល្លាអាមេរិច។

1

3

4

5

2

6

អត្ថបទ៖ មន្រ្តីព័ត៌មានវិទ្យាខេត្ត (ឡាមីន)

Check Also

ឯកឧត្តម ជាម ប៉េអា៖ ប្រព័ន្ធ​ព័ត៌មានវិទ្យាជួយ​ក្រុមប្រឹក្សា​សម្រេចចិត្ត​បាន​ត្រឹម​ត្រូវ

ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានជំរុញលើកទឹកចិត្តឲ្យមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ជួយរដ្ឋបាលមូលដ្ឋានក្នុងការគ្រប់គ្រង ចាត់ចែងប្រព័ន្ធទិន្នន័យ និងដកស្រង់ព័ត៌មានឲ្យក្រុមប្រឹក្សា