វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសម្រាប់អណត្តិទី២ នៅក្រុងស្ទឹងត្រែង

ស្ទឹងត្រែង ០៩ ធ្នូ ២០១៥៖ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង  នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានរៀបចំបើកវេទិការរបស់ខ្លួនដើ​​​​​​​​​ម្បី​​​​​ផ្ដល់​ឱ​កាស​ជូនអាជ្ញា​ ធរមូលដ្ឋាន​ ប្រជាពលរដ្ឋ ធ្វើការពិគ្រោះយោបល់​និងលើកឡើង​នូវបញ្ហា​ប្រឈម​ ដើម្បី​រួមគ្នាដោះស្រាយឲ្យមាន ប្រសិ​ទ្ធិភាព ។

វេទិការនេះបានរៀបចំធ្វើឡើងក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តម ឈឹម រចនា សមាជិក​ក្រុមប្រឹក្សាខេត្ត​ ឯកឧត្តម ជា ថា វ រិទ្ធ អភិបាលរងខេត្ត និងទាំងថ្នាក់ដឹកនាំមន្ទីរអង្គ​ភាពពាក់ពន្ធ័​ ​​ព្រមទាំង​អាជ្ញាធរមូលដ្ឋានភូ​មិ​​​​​ឃុំ​សង្កាត់ ប្រជាពលរដ្ឋសរុបជាង ៤០០ នាក់ ។

លោក​ ផាន យុត នាយករង រដ្ឋបាលសាលាខេត្តបានបញ្ជាក់ថា ៖ វេទិកាផ្សព្វផ្សាយពេលនេះ ថ្នាក់ដឹកនាំខេត្ត និងស្វែងយល់ពីបញ្ហាប្រឈម និងកង្វល់របស់ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ ដែលអ្នក​ចូលរួម​ទាំងអស់ត្រូវលើកឡើងនិង ដាក់​ជូនដល់អាជ្ញាធរពាក់ពន្ធ័ឲ្យដោះស្រាយ ដើម្បីជាផល​ប្រយោជន៍​រួម​ទាំង​អស់គ្នា​រួមមានប្រធានបទសំខាន់ចំនួន ៨​ចំនុច​រួមមាន៖

១).ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុច។
២).ការអភិវឌ្ឍមូលដ្ឋាន នឹងការ​ផ្ដល់​សេវា​សាធារណះរបស់រដ្ឋបាល របស់មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលខេត្ត
ក្រុង ស្រុក ឃុំ សង្កាត់ និងការិយាល័យច្រកចេញចូលតែមួយ
៣).ការ​គ្រប់​​​គ្រងដីធ្លី ការបែងចែកប័ណ្ណកម្មសិទ្ឋិ និងការងារសំណង់អាណាធិបតេយ្យ​
៤). ការចុះបញ្ជីអត្រានុកូលដ្ឋាន និងការធ្វើអត្តសញ្ញាណប័ណ្ណតាមគំរូថ្មី
៥). ការអប់រំ យុវជន និងបញ្ហា​សុខភាព អនាម័យ
៦). ការគ្រប់គ្រងធនធានធម្មជាតិ ព្រៃឈើនិងការងារជលផល
៧). ការផ្គត់ផ្គង់អគ្គីសនី និងទឹកស្អាត
៨). ការងារទីក្រុងស្អាត ( សណ្ដាប់ធ្នាប់សាធារណៈ បញ្ហាទីផ្សារ អនាម័យ និងបរិស្ថាន )​​និងទីប្រជុំជនស្អាត ។

12348556_192516911092708_1979811307_n

នៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្ត ស្ទឹងត្រែង មាន​ប្រសា​សន៍ ៖​លើកឡើងបង្ហាញពីសមិទ្ធិផលដែលសម្រេចបានរបស់ មន្ទីរ អង្កភាពគ្រប់ វិស័យទាំងអស់ ជូន​អង្គវេ​ទិការ​ដែលបញ្ជាក់​ឲ្យឃើញពីលទ្ធផលសំរេច ជូនជាតិ និងប្រជាជន ពិសេស​គឺអនុវត្ត​បានលើ​គ្រប់វិស័យ ទាំងរូបវន្ដ័ និង​អរូបវន្ដ័ សំដៅ​រួម​ចំណែកជាមួយរាជរដ្ឋាភិបាល ស្ថាបនា និងកសាងប្រទេស ឲ្យរីកចំរើនរុងរឿង ។

ឆ្លើយតបទៅនឹងការសម្រេចបានខាងលើនេះក៏នូវមានភាពខ្វះចន្លោះមួយចំនួនផងដែរតម្រូវឲ្យ អាជ្ញា​ធរ​ភូមិឃុំនិង​ប្រជាពលរដ្ឋ ស្នើសុំ ឲ្យថ្នាក់ដឹកនាំពាក់ពន្ធ័ដោះស្រាយជូនដូចជាបញ្ហាផ្លូវ ការងារអប់រំ អានាមយ័ បរិស្ថាន សណ្ដាប់ ធ្នាប់សង្គម បទល្មើសព្រៃឈើ ទីផ្សារ ជាដើម​។ល។

12358418_192517094426023_1791737856_n

បន្ទាប់ពីថ្នាក់ដឹកនាំមន្ទីរជំនាញមួយចំនួនបានឡើងបកស្រាយជួនអង្គវេទិការួចមក ឯកឧត្តម ឈឹម រចនា សមាជិក ​ក្រុមប្រឹក្សា ខេត្តមានប្រសាសន៍ថា ៖រាល់បញ្ហា ដែលអាជ្ញាធរ មូលដ្ឋាន​និង​ប្រជាពល​រដ្ឋ​បានលើកស្នើឡើងឲ្យ ដោះ​ស្រាយ គឺជាបញ្ហកង្វល់របស់ យើងទាំងអស់គ្នា ដូចនេះសុំឲ្យអាជ្ញា​ធរពាក់​ពន្ធ័​ទាំង​អស់​ខិតខំយកចិត្តទុកដាក់ និង​ដោះ ស្រាយជូនប្រជាពលរដ្ឋឲ្យបានសមស្រប និងមានប្រសិទ្ធទៅ​តាម​ស្ថាន​ភាពជាក់​ស្ដែង ដើម្បីធ្វើឲ្យសង្គមជាតិ យើង មានភាពរីកចំរើន​ប្រកបដោយ ភាព ល្អប្រសើរ ។

12357998_192516904426042_176277950_n

12357951_192517151092684_347295121_n

12366544_192517127759353_905328345_n

12312506_189064934771239_495623881_n

12358065_192517411092658_29734602_n

12366694_192516927759373_444842173_n

មន្រ្តីព័ត៌មានវិទ្យាខេត្តស្ទឹងត្រែង (PITO)

Check Also

ឯកឧត្តម ជាម ប៉េអា៖ ប្រព័ន្ធ​ព័ត៌មានវិទ្យាជួយ​ក្រុមប្រឹក្សា​សម្រេចចិត្ត​បាន​ត្រឹម​ត្រូវ

ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានជំរុញលើកទឹកចិត្តឲ្យមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ជួយរដ្ឋបាលមូលដ្ឋានក្នុងការគ្រប់គ្រង ចាត់ចែងប្រព័ន្ធទិន្នន័យ និងដកស្រង់ព័ត៌មានឲ្យក្រុមប្រឹក្សា