មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង ប្រារព្ធខួបលើកទី១០៤ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៥ ក្រោមប្រធានបទ (ដំណើរឆ្ពោះទៅមុខ៖ស្រ្តីកម្ពុជាក្រោយសន្និសិទស្រ្តីពិភពលោកឆ្នាំ១៩៩៥)

ស្ទឹងត្រែង ០៥ មីនា ២០១៥៖ មន្ទីរកិច្ចនារីខេត្ត ស្ទឹងត្រែងបានប្រារព្ធខួបលើកទី១០៤ ទិវាអន្តរជាតិ នារី៨ មីនា ឆ្នាំ២០១៥ ក្រោមប្រធានបទ  ដំណើរឆ្ពោះទៅមុខ៖ស្រ្តីកម្ពុជា ក្រោយសន្និសិទស្រ្តី ពិភពលោកឆ្នាំ១៩៩៥  នៅសាលាខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពឯកឧត្តម ឈឹម រចនា សមាជិក ក្រុមប្រឹក្សាខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈាង ឡាក់ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កុល សំអុល អភិបាលនៃគណៈអភិបាលខេត្ត។ ជាមួយគ្នានេះផងដែរលោកជំទាវ គង់ ស៊ីផា អភិបាលរងនៃគណៈអភិបាលខេត្ត ក៍បានអញ្ជើញចូលរួមជាគណៈធិបតី តំណាងឲ្យស្រ្តី និងមន្ទីកិច្ចការនារីផងដែរ។

08_march_2015_1

08_march_2015_2

08_march_2015_3

នៅក្នុងពិធីដ៏វិសេសវិសាលនេះ លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែងបានលើកឡើងថា ពិធីអបអរសាទរទិវាអន្តរជាតិ៨ មីនា ខួបលើកទី១០៤ ឆ្នាំ២០១៥ ដែលប្រារព្វឡើងក្រោមប្រធានបទ ដំណើរឆ្ពោះទៅមុខ៖ស្រ្តីកម្ពុជាក្រោយសន្និសិទស្រ្តីពិភពលោកឆ្នាំ១៩៩៥ ក្នុងគោលបំណងរំលឹកពីការតស៊ូរបស់នារីទូទាំងពិភពលោកក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងអនុវត្តសិទ្ធិស្មើភាពរវាងបុរសនិងស្រ្តី ក៏ដូចជាពិនិត្យឡើងវិញ នូវសមិទ្ធិផលនានាដែលកើតមានក្នុងរយៈពេល២០ឆ្នាំក្រោយពីសន្និសិទស្រ្តី ពិភពលោកឆ្នាំ១៩៩៥ និងការបំផុស ជាមួយនិងការកៀងគរប្រជាពលរដ្ឋកម្ពុជាឲ្យធ្វើការរួមគ្នាដើម្បីឈានមុខសម្រេចបាននូវសមភាពដ៏ពិតប្រាកដរវាងបុរសនិងស្រ្តី។

លោកស្រីបានលើកឡើងបន្ថែមទៀតថា ស្ថានភាពស្រ្តីនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ននេះ គឺមានការរីកចម្រើនគួរឲ្យ កត់សម្គាល់បើប្រៀបធៀបទៅរយៈកាល២០ឆ្នាំមុន ហើយបច្ចុប្បន្នស្រ្តីបានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមលើគ្រប់វិស័យជាពិសេសលើ វិស័យសេដ្ឋកិច្ចដោយបានរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ នេះក៏បញ្ជាក់ឲ្យឃើញថា ជាភាពរីកចម្រើនរបស់ប្រទេស ដោយសារ ការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលផងដែរ។

08_march_2015_4

08_march_2015_5

ឯកឧត្តម ឈាង ឡាក់ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត កុល សំអុល អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា ថ្នាក់ដឹកនាំខេត្ត សូមសំដែងនូវការកោតសរសើរដល់នារីកម្ពុជាក៏ដូចជានារីខេត្តស្ទឹងត្រែង និងនារីទូទាំងពិភពលោក ដែលតស៊ូព្យាយាមកែប្រែអកប្បកិរិយារបស់មនុស្សបាន ដោយផ្តល់ឪកាសឲ្យស្រ្តីទទួលបាននូវការគោរពសិទ្ធិអំណាច និងការចូលរួមឲ្យ ស្មើភាពគ្នាជាមួយបុរសក្នុងការងារគ្រប់គ្រងសង្គម ការងារគ្រួសារ និងការទទួលខុសត្រូវ។ ក្នុងស្មារតី ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តមបាន ស្នើសុំដល់មន្ទីរ ស្ថាប័ននានារៀបចំទិវាអន្តរជាតិនារី៨ មីនា ដើម្បីលើកទឹកចិត្តដល់ស្រ្តីលើសមភាពយេនឌ័រ សូមមេត្តាពិនិត្យមើលតួនាទីរបស់ស្រ្តី ដោយផ្តោតជាសំខាន់ទៅលើការធ្វើឲ្យសម្រេចបាននូវសូចនាករដែលបានកំណត់ក្នុងអនុសាសន៍ សម្តេចនាយករដ្ឋមន្រ្តីដោយបន្តរការគាំទ្រផ្តល់នូវកិច្ចសហការគ្នាឲ្យកាន់តែជិតស្និតឆ្ពោះទៅការងារលើកកម្ពស់ សស្ថានភាពស្រ្តីនៅក្នុងសង្គមជាតិទាំងមូល។

08_march_2015_6

ក្រោយពីសន្និសិទទីក្រុងប៉េកាំងនៅឆ្នាំ១៩៩៥ មានការប្រែប្រួលតាមប្រវត្តិសាស្ត្រ ស្រ្តពិភពលោក ក៏ដូចជាស្រ្តីកម្ពុជា ដែលជាអ្នកពុះពាររាល់ ឧបសគ្គទាំងឡាយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តរការយកចិត្តទុកដាក់ ផ្តល់តួនាទីជាមេដឹកនាំប្រទេស ជាមេគ្រប់គ្រងគ្រួសារ និងជាអ្នកអប់រំសង្គម។ រហូតមកដល់បច្ចុប្បន្ននេះស្រ្តីកម្ពុជាបានដើរតួយ៉ាងប៉ិនប្រសព្វទាំងក្នុងវិស័យនយោបាយ និងវិស័យសំខាន់ៗផ្សេង ទៀតផងដែរ៕

ដោយ៖ មន្រ្តីព័ត៌មានខេត្តស្ទឹងត្រែង (PITO)

Check Also

ឯកឧត្តម ជាម ប៉េអា៖ ប្រព័ន្ធ​ព័ត៌មានវិទ្យាជួយ​ក្រុមប្រឹក្សា​សម្រេចចិត្ត​បាន​ត្រឹម​ត្រូវ

ឯកឧត្តម ជាម ប៉េអា ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប បានជំរុញលើកទឹកចិត្តឲ្យមន្ត្រីព័ត៌មានវិទ្យាថ្នាក់រាជធានី ខេត្ត ជួយរដ្ឋបាលមូលដ្ឋានក្នុងការគ្រប់គ្រង ចាត់ចែងប្រព័ន្ធទិន្នន័យ និងដកស្រង់ព័ត៌មានឲ្យក្រុមប្រឹក្សា

Leave a Reply

Your email address will not be published. Required fields are marked *